Header Ads

កែវ​ សារ៉ាត់













 នេះគឺជាប្រវត្តិសង្ខេបខ្លះៗរបស់​​ 
 លោក កែវ សារ៉ាត់ តារាចំរៀង សំលេង ផ្អែស្រទន់

កែវ សារ៉ាត់ (-កញ្ញា ១៩៩១)មានឈ្មោះពិត ឈុំ តេះ កើតនៅភូមិវត្តកំផែង ស្រុងបាត់ដំបង ខេត្តបាត់ដំបង ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានឳពុកឈ្មោះ យ៉ត ឈុំ និង ម្ដាយឈ្មោះ គ្រិត សារ៉ាន់ ដែលពួកគាត់ទាំងពីរបានបាត់បង់ជីវិតនៅក្នុងឆ្នាំ១៩៧៧ ។

ក្រោយមកលោកកែវ សារ៉ាត់បានរត់ចូលក្នុងជំរុំជនភៀសខ្លួននាទឹកដីថៃ ។ លោកកែវ សារ៉ាត់បានរួមរស់ជាមួយនារីម្នាក់ហើយបានកូនមួយ បន្ទាប់មកនារីនោះក៏នាំកូនរត់ចោលលោកបាត់ទៅ ។ ក្រោយមកលោកក៏សម្រេចចិត្តរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ ចន្ធូរហើយបាននាំគ្នាភៀសខ្លួនពីជំរុំនោះទៅនៅអាមេរិច។ ឆ្នាំ១៩៨៥ លោកចាប់ផ្ដើមច្រៀងដើម្បីយកប្រាក់មកទ្រទ្រង់គ្រួសារ ។ លោកបានច្រៀងថតកាសែតឲ្យផលិតកម្ម មយូរា បានប្រហែលជា ៤០ ទៅ៥០បទ ហើយក៏បានងាកមកនិពន្ធចំរៀង និងបង្កើតផលិតកម្មខ្លួនឯងនៅក្នុងឆ្នាំ១៩៨៨ ដោយដាក់ឈ្មោះថា ជួងមាស និង ចាបមាស ។

បទចម្រៀងដែលធ្វើឲ្យលោកមានឈ្មោះល្បីគ្រប់ទិសទី គឺបទ ស្រណោះដីខ្មែរ, ពិសាខដើមឆ្នាំ ជាដើម ។ លោកកែវ សារ៉ាត់ទទួលមរណភាពនៅក្នុងខែកញ្ញា ឆ្នាំ១៩៩១ នៅទីក្រុងឡុងប៊ិច, សហរដ្ឋអាមេរិច ដោយរោគថ្លើមប្រភេទ B ។















No comments

Copyright by Khmer4u. Powered by Blogger.